본문 바로가기 대메뉴 바로가기

About YESAN

និមិ្មតសញ្ញា

HOME អំពីយ៉េសានគុន និមិ្មតសញ្ញា

សញ្ញាសំគាល់

Symbol Mark

រាងពងក្រពើពណ៌ខៀវ តំណាងអោយអាងស្តុកទឹកយ៉េតាង (បឹងយ៉េតាង) តំណាងអោយ ទឹក ដែលជាវត្ថុចាំបាច់សំរាប់ជីវិតមនុស្ស។

រាងពងក្រពើពណ៌បៃតង តំណាងអោយទីក្រុងដែលស្អាត និងមានពណ៌បៃតង ដែលមាន បរិស្ថានដែលថែទាំបានយ៉ាងល្អ។ រាងពងក្រពើពណ៌លឿង តំណាងអោយវាលទំនាប ដែលមានពណ៌មាស។

ចំណុចពណ៌ក្រហមតំណាងអោយគោលដៅនៃការអភិវឌ្ឍន៍នៃទីក្រុងយ៉េសាន និងតំណាង អោយព្រះអាទិត្យ និងផ្លែប៉ោម។

រូបតុក្កតាតំណាង

Character-Yedoli

យ៉េដូលី
ូបតំណាងដែលរាក់ទាក់ តំណាងអោយ ផ្លែប៉ោម ដែលជាតំណាងនៃផលិតផលពិសេស របស់យ៉េសាន។

  • ឈ្មោះ : យ៉េដូលី
  • ជាកូននៃទីក្រុងយ៉េសាន បានន័យថា "កូនដែលស្តាប់បង្គាប់"

ទង់ជាតិប្រចាំតំបន់

Flag of County

តំណាងអោយការអភិវឌ្ឍន៍ជាជំហានៗនៅលើមូលដ្ឋានដ៏រឹងមាំមួយ

រាងពងក្រពើពណ៌ខៀវ តំណាងអោយអាងស្តុកទឹកយ៉េតាង (បឹងយ៉េតាង) តំណាងអោយ ទឹក ដែលជាវត្ថុចាំបាច់សំរាប់ជីវិតមនុស្ស។

រាងពងក្រពើពណ៌បៃតង តំណាងអោយទីក្រុងដែលស្អាត និងមានពណ៌បៃតង ដែលមាន បរិស្ថានដែលថែទាំបានយ៉ាងល្អ។ រាងពងក្រពើពណ៌លឿង តំណាងអោយវាលទំនាប ដែលមានពណ៌មាស។

ចំណុចពណ៌ក្រហមតំណាងអោយគោលដៅនៃការអភិវឌ្ឍន៍នៃទីក្រុងយ៉េសាន និងតំណាង អោយព្រះអាទិត្យ និងផ្លែប៉ោម។

ដើមឈើប្រចាំតំបន់

Tree of County-Apple tree

ដើមផ្លែប៉ោម
ផ្លែប៉ោម គឺជាផលិតផលពិសេសនៅក្នុងតំបន់យ៉េសាន ផ្លែប៉ោមយ៉េសាន មានសាច់ណែន ហាប់ និងមានទឹកច្រើន ដោយសារតែមានពន្លឺគ្រប់គ្រាន់នៅក្នុងរដូវផ្ការីក និងការផ្លាស់ប្តូរ អាកាសធាតុតិចតួច។ ដើមផ្លែប៉ោម គឺជាតំណាងអោយលក្ខខណ្ឌធម្មជាតិដ៏ល្អឥតខ្ចោះ សុខភាព និងទឹកចិត្តនៃតំបន់យ៉េសាន។

ផ្កាប្រចាំតំបន់

Fower of County-Golden-bell tree

ដើមផ្កាហ្គោដិនប៊ែល

ផ្កាហ្គោដិនប៊ែល គឺជាផ្កាតំណាងអោយតំបន់យ៉េសាន។ ផ្កានេះរីកទៅតាមរដូវ ដែលដំបូង រីក និងក្លាយជាផ្កា នាដើមរដូវផ្ការីក។ ពណ៌លឿងនៃផ្កានេះ តំណាងអោយសន្តិភាព និង ភាពសុខដុមរមនា ដែលជាតំណាងអោយប្រជាជននៅក្នុងតំបន់។ ភាពទន់នៃទងផ្កា តំណាងអោយភាពទន់ភ្លន់នៃប្រជាជនក្នុងតំបន់។

បក្សីប្រចាំតំបន់

Bird of County-Stork

សត្វកុក
សត្វកុក គឺជាតំណាងនៃធម្មជាតិទី 199 តំណាងអោយសត្វដែលអាចអោយគេវាយតំលៃ ដល់បរិស្ថានជុំវិញ។ នេះបានន័យថា យ៉េសាន គឺជាតំបន់មួយដែលមានបរិស្ថានល្អ មានស្ថេរភាព និងជាទីដែលប្រជាជនរស់នៅយ៉ាងសុខដុមរមនាជាមួយនឹងធម្មជាតិ។ ហើយក៏ជាតំណាងនៃសេចក្តីស្រលាញ់ ភាពចុះសំរុងគ្នា និងភាពរីកលូតលាស់នៃប្រជាជន យ៉េសាន។