본문 바로가기 대메뉴 바로가기

About YESAN

ស្ពានយោល យេដាងហូ

HOME វប្បធម៌ និងទេសចរណ៍ ស្ពានយោល យេដាងហូ

ព័ត៌មាន​ទេសចរណ៍

  • 출렁다리 11번 이미지
  • 출렁다리 12번 이미지
  • 출렁다리 01번 이미지
  • 출렁다리 02번 이미지
  • 출렁다리 03번 이미지
  • 출렁다리 04번 이미지
  • 출렁다리 05번 이미지
  • 출렁다리 06번 이미지
  • 출렁다리 07번 이미지
  • 출렁다리 08번 이미지
  • 출렁다리 09번 이미지
  • 출렁다리 10번 이미지
이전 다음

អំពីស្ពានយោល បឹងយ៉េតាំង

ស្ពានយោលបឹងយ៉េតាំង​ គឺជាស្ពានយោលវែងបំផុតនៅក្នុងប្រទេសកូរ៉េដែលមានកំពស់ 402m វាជា និមិត្តរូបនៃបឹងយ៉េតាំង (មានបរិមាត្រ​ 40km និងទទឹង 2km) វាជាអាងស្តុកទឹក ដ៏ធំបំផុតនៅក្នុង ប្រទេសកូរ៉េ។ ស្ពានយោលដ៏រស់រវើក ផ្តល់ឱ្យអ្នកនូវអារម្មណ៍ប្លែក ជាមួយនឹងបាតដែល អាចឆ្លុះ បញ្ចាំងដល់ផ្ទៃទឹក ធ្វើអោយអ្នកមានអារម្មណ៌ថា ដូចជាអ្នកកំពុងដើរលើផ្ទៃទឹក បង្កអោយក្លាយជាការ ចងចាំមួយដែលមិនអាចបំភ្លេចបាន។
ស្ពាន​យោលបឹងយ៉េតាំង គឺជា​ស្ពាន​ដែលមាន​សុវត្ថិភាព និង​រឹងមាំ​ដែល​ទទួលបាន​ចំណាត់ថ្នាក់​ទីមួយ​ក្នុង​ការការពាររញ្ជួយ​ដី ហើយ​វា​អាច​ផ្ទុក​មនុស្ស​ពេញវ័យ​បានដល់ទៅ 3,150 នាក់​ក្នុង​ពេល​តែមួយ​។
ស្ពានយោងភ្លឺចែងចាំង នាពេលយប់ដោយការបញ្ចាំងពន្លឺភ្លើងចម្រុះពណ៏។ អំពូល LED ភ្លឺចាំង ដែល ផ្លាស់ប្តូរគ្រប់ពេលជាមួយនឹង បច្ចេកទេសជម្រាលភ្លើងបង្កើតបានជាបរិយាកាសដូចក្នុងសុបិន។ អ្នក អាចទទួលបានបទពិសោធន៍ដ៏ឥតខ្ចោះ ពីលំហូរទឹកយឺតៗ (5.2 គីឡូម៉ែត្រ) ដែលហូរកាត់ពី ស្ពាន យោលទីឧទ្យានអេកូឡូស៊ីកណ្តាលបឹងយ៉េតាំង។ វាមានរយៈចំងាយប្រហែល 20,000 ជំហាន បើអ្នក ឆ្លងកាត់ស្ពាននេះទាំងទៅនឹងមក។

អំពីស្ពានយោលបឹង យ៉េតាំង

  • ទីតាំង : ជុងឆងណាំដូ ស្រុកយ៉េសាន អឺុងប៉ុងម្យន ហ៊ូសារី បឹងយ៉េតាំង
  • សង្ខេប
    អំពីស្ពានយោលបឹង យ៉េតាំង
    예당호 출렁다리 개요로 길이, 폭, 주탑높이, 수용인원, 안전등급, 풍동시험, 특징 등의 내용이 있습니다.
    ប្រវែង ទទឹក កម្ពស់ប៉ម លទ្ធភាពទ្រទ្រង់ : សុវត្ថិភាព តេស្តកម្លាំងខ្យល់ លក្ខណៈពិេសស
    402m 5m
    (ទទឹកផ្លួវដើរ1.8m)
    64m
    (70mពីផ្ទៃរាប)
    3,150នាក់
    (មនុស្សពេញវ័យ ទំងន់មធ្យម70kg)
    លទ្ធភាពក្នុងការការពាររញ្ជួយ កម្រិតលេខ 1 កម្លាំងខ្យល់ 35m/s
    (កម្លាំងខ្យល់មធ្យម 30m/s)
    ទិដ្ឋភាពពេលរាត្រី ទេសភាព ភ្លើងពណ៌
  • បរិយាកាសជំុវិញ : រង្វង់មូលវប្បធ៌ម (ប៉មសង្កេត ទឹកធ្លាក់សិប្បនិម្មិត ទឹកហូរលើជញ្ជាំង សាល សម្តែងក្រៅ ពង និងរូបចម្លាក់សំបុកបក្សីហ្វាងសេ។ល។) ផ្លូវដើរមាត់ទឹក 188m ស្ពាន ប៊ូឆាន (ស្ពានផុនថុន) 131m ផ្លូវទឹកជួរបណ្តោយបឹង 5.2km, សួនទឹករាំ

អំពីសួនទឹករាំបឹងយ៉េតាំង

សួនទឹករាំបឹងយ៉េតាំង ផ្តល់នូវទឹក និងភ្លើងចម្រុះពណ៌ និងពន្លឺ រួមជាមួយនឹងតន្ត្រីដ៏ផ្អែមល្ហែម។ វាត្រូវ បានសាងសង់ឡើងដោយមានប្រវែង 96m ទទឹង 16m និងកំពស់ 110m ហើយត្រូវ បានជាប់ជា កំណត់ត្រារបស់ មណ្ឌលកំណត់ត្រារបស់កូរ៉េជា "សួរទឹករាំងដ៏ធំជាងគេ នៅលើបឹង”។
សហស្សវត្សរ៍ថ្មី ប្រភពរយពាន់ឆ្នាំ និងប្រភពទឹកផ្លែប៉ោម ប្រភពទឹកផុស ប្រភពទឹកស្ពានយោល ប្រភពទឹកហ្វាងអុី ប្រភពទឹករាងស្លាប និងប្រភពទឹករាងបក្សីហ្វាងសេ រួមជាមួយនឹងអេក្រង់ទឹក និង កញ្ចក់បញ្ចាំងពន្លឺឡាស៊ែរ ដែលបង្កើតជាពន្លឺ និងពណ៌ចម្រុះ។ ដោយភ្ជាប់ជាមួយនឹងពន្លឺ ភ្លើង របស់ស្ពានយោល បានបង្កជាបរិយាកាសបរិយាកាសដូចសុបិន អាចធ្វើអោយភ្ញៀវដែល មកកំសាន្ត ស្វែងរកនូវកម្លាំងចិត្តថ្មីក្នុងជីវភាពប្រចាំថ្ងៃ។