About YESAN
ជាប្រភេទ ភូមិដែលផ្តល់ឲ្យអ្នកដំណើរនូវចំេណះដឹងផ្នែកវប្បធម៌ និងប្រពៃណីរបស់កូរ៉េ ព្រមទាំង ផ្តល់នូវភាពស្រស់ស្រាយរំសាយអារម្មណ៌បែបធម្មជាតិ
ភូមិវប្បធម៌ណេផូ ប៉ូប៊ូសាំងឆុនTHE KOREAN DISTRIBUTION–CULTURE BOBUSANG VILLAGE
ប្រវត្តិនៃប៉ូប៊ូសាំងឆុនផូប៉ូសាំងជា អ្នកស្ពាយកប្បាស (ដែលចងជាបាច់ជាមួយនឹងដើមឬស្សី) លក់ថ្មើជើង ដើរលក់នៅ ទូទាំងប្រទេស។ ដោយសារតែពួកគេដើរលក់ជារៀងរាល់ថ្ងៃ ពួកគេត្រូវបានគេហៅថា ឆាងដុលប៉េគី ឆាងដុលនីម ដុលលីមឆាងស៊ូ ឆាងគុន ។ល។ យោងតាមកំណត់ត្រារបស់ អីុមជីនវេ អ្នកថ្មើជើង ទាំងនេះ ដើរតួនាទីយ៉ាងសំខាន់ក្នុងការដឹងជញ្ជូនស្បៀង នៅពេលដែលស្តេចភៀស ព្រះកាយទៅ តំបន់អើយជូ។
រដ្ឋបាល យ៉េដុកសាំងម៊ូសា ជារដ្ឋបាលដែលគ្រប់គ្រង ផូប៉ូសាំង(អ្នកលក់ថ្មើជើង) ក្នុងស្រុក យ៉េសាន ដុកសាន ម៉្យនឆន និងតាំងជីនលី 4 តំបន់ ហើយមានទីស្នាក់ការកណ្តាលនៅ យ៉េសាន និងដុកសាន។ ប៉ូប៊ូសាំង (អ្នកលក់ថ្មើជើង) មានចំនួនតិចតួចបំផុត រហូតបញ្ចប់អាណានិគមជប៉ុន។ រដ្ឋបាល យ៉េសានដុកសាំងម៊ូ មានដើមកំណើតពី បុគ្គលដ៏ល្បីល្បាញម្នាក់ឈ្មោះ ប៉េកដាលវ៉ុន សម័យកាល ស្តេចជូស៊ន ថេចូ អីុសងកេរ។
NAEPO BOBUSANG VILLAGE
សួនកំសាន្ត ភូមិប្រពៃណី ទំហំ 1 មឺុន 9ពាន់ផ្យងភូមិវប្បធម៌ណេផូ ប៉ូប៊ូសាំងឆុន ត្រូវបានបង្កើតឡើងឆ្នាំ 2020 លើទំហំផ្ទៃដី 63,695.8 ម៉ែត្រការ៉េ ក្នុងស្រុកយ៉េសាន ក្រោមការអភិវឌ្ឍន៌របស់ក្រសួងវប្បធម៌ (ឆ្នាំ 2004, ក្រសួងដែនដី ដឹកជញ្ជូនជើងគោក និងជើងទឹក )។ វាត្រូវបានបង្កើតឡើងនៅក្រោមប្រធានបទ ប៉ូប៊ូសាំង ដោយបង្កើតនូវ សាលតាំងពិពរណ៌សម្រាប់ ចែកចាយវប្បធម៌ ចាចាតករី (ផ្សារតាមផ្លូវ) និងណានចាង ។ល។ សាលសម្តែងវប្បធម៌ និងកន្លែង ដកស្រង់បទពិសោធន៌ផ្សេងៗ សាលប្រពៃណីវប្បធម៌ប្រវត្តិសាស្រ្តរបស់ណេផូ ប៉ូប៊ូសាំង តំបន់ ពាណិជ្ជកម្ម ។ល។ និងកន្លែងចែកចាយវប្បធម៌ផ្សេងៗ សម្រាប់គ្រួសារ មិត្តភក្តិ និងកុមារទាំងឡាយ ដែលមានចំណាប់អារម្មណ៌នឹងវប្បធម៌ទាំងនោះ។
វាជាកន្លែង ដែលអ្នកអាចសិក្សានូវបទពិសោធន៌ដោយផ្ទាល់ ពីប្រវត្តិនៃការរស់នៅរបស់ អ្នកលក់ថ្មើ ជើង ប៉ូប៊ូសាំង ជាជាងការស្តាប់ការនិយាយតគ្នា។
ផ្តល់នូវការកម្សាន្ត និងបទពិសោធន៌ ផ្សេងៗ របស់អ្នកលក់ថ្មើជើង ប៉ូប៊ូសាំង តាមរយៈផ្លូវលក់របស់ ញាំុ ការសម្តែងផ្សេងៗ ហើយនៅជំុវិញនោះក៏មានតំបន់ធម្មជាតិដែលអាចសម្រាកលំហែកាយ បាន ផងដែរ។
វាជាកន្លែងតែមួយគត់ដែលអ្នកអាចសា្គល់ និងដកស្រង់ពីបទបិសោធន៌ផ្សេងៗរបស់ អ្នកលក់ថ្មើ ជើងប៉ូប៊ូសាំង
តំបន់យ៉េសាន ដុកសាន ចំណុចកណ្តាលនៃវប្បធម៌អ្នកលក់ថ្មើជើង ប៉ូប៊ូសាំងមាន កន្លែងអាងទឹក ក្តៅទេសចរណ៌ តំបន់អភិរក្ស យ៉ុនប៊ុងគីល ប្រាសាទស៊ូដុកសា និងមានហាងលក់ម្ហូបឆ្ងាញ់ៗ ជាច្រើន ពោរពេញដោយកន្លែងកម្សាន្ត